គ្រឿងចក្រឈូសដីព្រៃខុសច្បាប់ចំនួនពីរគ្រឿង ទីបំផុតបានយកមកដល់ សាលាស្រុកហើយ ចម្លែកបាត់តែរថយន្តដឹកគ្រឿងចក្រ ដែលដឹកនាំបម្រើឲ្យមានបទល្មើស ព្រៃដីឲ្យឈ្មោះ តុ ហៅតូ។
បទល្មើសគ្រឿងចក្រចំនួន២គ្រឿង របស់ឈ្មោះ (តាវី) ប្រភេទអេស្គាវាទ័ និងអាបុល បានមកដល់សាលាស្រុក ក្រោយឃាត់ទុកមិនឲ្យធ្វើសកម្មភាព។ អស់រយ:ពេល៣ថ្ងៃ តែនៅយប់ថ្ងៃទី០៩ ខែកក្កដា នៅពេលស្ងាត់គ្រឿងចក្រទាំងនោះ ត្រូវបានលួចចល័តចេញពិគោលដៅ ទៅដល់ភូមិសាស្ត្រកេះដូង ឃុំកាំងចាម តែត្រូវអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដេញតាមម្រមាញ់ ស្រាវជ្រាវទាន់នៅយប់ថ្ងៃខែដដែល។ ប្រមាណពីគោលដៅធ្វើសកម្មភាព ៧.៨គីឡូម៉ែត្រ ដោយមានរថយន្តធុនធំ ប្រភេទខ្លាពាំ ពាំដឹកជញ្ចូញរត់គេច ពីរដែនសមត្ថកិច្ចកំពុងតែយាមកាម។ ព្រឹកឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកអន ចាន់សុជាតិ បានឲ្យមន្ត្រីរបស់ខ្លួន បានបញ្ចាឲ្យគ្រឿងចក្រ បើកឡើងខ្លាពាំដើម្បីយកមករក្សាទុក នៅសាលាស្រុកថាឡាបរិវ៉ាត់។ លោកថា បច្ចុប្បន្នលោករងចាំចំណាត់ការ ពីរលោកអភិបាលស្រុកសិន យើងនូវមិនទាន់ដឹងថា យ៉ាងណានៅឡើយនោះទេ។
នេះបើតាមការបញ្ចាក់ប្រាប់ឲ្យដឹង ពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ឃុំចំការលើថា គ្រឿងចក្រមកដល់សាលាស្រុក យប់ម៉ោងប្រមាណ០៨.យប់ ថ្ងៃ ខែដដែល។ តែចម្លែកព្រឹកឡើង ក្រុមការងារយើង បានតាមដាន ប្រមាញ់ដល់ទីបញ្ចប់ ស្រាប់តែបាត់រថយន្ត ដឹកគ្រឿងចក្រ ដែលបង្កឲ្យមានកើតបទល្មើស វាយព្រៃដីរបស់អស់គ្មានសល់។ បែជារថយន្តដឹកគ្រឿងចក្រ សមត្ថកិច្ចបែជាឲ្យចេញពីរកន្លែងដែនគ្រប់គ្រងរបស់សមត្ថកិច្ច និងមន្ត្រីជំនាញទៅវិញ។ មហាជនកំពុងដាក់ការសង្ស័យថា: តើនេះជាល្បិចរំដោះខ្លួនចេញពីដែនសមត្ថកិច្ចមែនឬ រួចប្រែក្លាយដីអត់ច្បាប់ ទៅជាមានច្បាប់។
ទើបចុងក្រោយ គ្រឿងចក្រទាំងនោះ អាចនិងរំដោះខ្លួន ចេញដោយសុវត្ថភាព ព្រាបដូចគ្មានរឿងអ្វីកើតឡើង។ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា: ចំណាត់ការលោកសាយ កុសល់ អភិបាលស្រុកថាឡាបរិវ៉ាត់ និងមិនឲ្យបទល្មើសរួចពីរកណ្តាប់ដៃលោកឡើយ។ ជាពិសេសបទល្មើសព្រៃឈើនេះតែម្តង ដូចករណីឈ្មួញរកស៉ីធ្វើទូកង លោកថា មានច្បាប់ តែ១ បន្លំ៥ ធ្វើអត់ឈប់ ព្រៃឈើអស់ ព្រោះមកពីរកាប់ឈើធ្វើទូកង។ ទើបព្រៃឈើអស់ តើពិតដែរទេ! ដែលលោកមានប្រសាសន៍បែបនេះកន្លងមក កាលពីអំឡុងលោកមកកាន់ជា អភិបាលស្រុកថាឡាបរិវ៉ាត់តំបូង។ មហាជនសង្ឃឹមយ៉ាងមុតមាំថា លោកនិងមានវិធានការច្បាប់ ទៅលើបទល្មើសគ្រឿងចក្រ ខាងលើនេះផងចុះ ពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ៕
ជុំវិញរឿងនេះ លោកសាយ កុសល់ អភិបាលស្រុកថាឡា លោកបានបកស្រាយបំភ្លឺម្តងហើយ ដល់អង្គភាពសារព័ត៌មាន WCV កន្លងមក។ ថាៈ ដីដែលគ្រឿងចក្រធ្វើសកម្មភាពវាយព្រៃខាងលើនោះ ជាដីសរុប៧ហិកតា ក្នុងនោះដីចំការ៣ហិកតា ដីបុស្ប២ហិកតា និងដីព្រៃ២ហិកតា។ លោកបន្តថា ចំណែកគ្រឿងចក្រឲ្យជំនាញរដ្ឋបាលព្រៃឈើ នាំយកមករក្សាទុក្ខ នៅសាលាស្រុក រងចាំឲ្យម្ចាស់ដី អ្នកលក់ និងអ្នកទិញ មកជួបដើម្បីដោះស្រាយ ។ លោកបញ្ចាក់ទៀតថាៈ យើងមិនទាន់ដឹងថា ឲអ្នកណាខុសឬត្រូវនៅឡើយទេ។ ជុំវិញករណីនេះដែរ លោកអៀច ក្រឹម ប្រធានការិយាយល័យ ភូមិបាលស្រុកថាឡា ថា ដីទាំងអស់មានទំហំ៧ហិកតា ក្នុងនោះដីព្រៃ មានប្រហែល១ហិកតាជាង លោកអត់បានវាស់នោះទេ។
សូមបញ្ចាក់ថាៈ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសារពត៌មានយើង ក៏បានខលសុំការអនុញ្ញាត ដើម្បីសុំថតផ្តិតរូបភាព គ្រឿងចក្រនៅក្នុងរបងសាលាស្រុក។ និងសុំបទសម្ភាសន៍ ពាក់ព័ន្ធការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងចក្រខាងលើនេះ ទូរស្ទព៍ខលចូលពីរលើក តែគ្មានអ្នកទទួល។ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ទើបលោកសាយ កុសល់ អភិបាលស្រុក ឆ្លើយតាមតេឡេក្រាមថាៈ លោកនៅ PP ចាំលោកទៅវិញ លោកនិងស្រាវជ្រាវ អ្នកពាក់ព័ន្ធក្នុងករណីនេះ ទាំងម្ចាស់ដី អ្នកលក់ អ្នកទិញ និងអ្នកសីឈ្នួល និងដោះស្រាវតាមច្បាប់។ អត្ថបទដោយៈ (មាស សុផាត)
