ព្រះវិហារ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៥.១២.២០២៥ បានសម្រេចឃុំខ្លួនលោក នុត សោភណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ”ប្រទូសកេរខ្មាស់មានស្ថានទម្ងន់ទោស” ដែលបានប្រព្រឹត្ត ក្នុងសាលាស្រុកត្បែងមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
សូមជម្រាបថា កាលពីកន្លងទៅ នារីជាមន្ត្រីក្រោមឱវាទ បានប្ដឹងលោក នុត សោភណ្ឌ អភិបាលស្រុកត្បែងមានជ័យ.!។
ដោយអះអាងថា លោកអភិបាលស្រុករូបនេះ បានប្រើពាក្យសម្ដីឡែបខាយ និងបៀតបៀនកេរខ្មាស់លើនារីៗ ជាច្រើននាក់មកហើយ។
ក្នុងនោះរដ្ឋបាលស្រុកត្បែងមានជ័យ ក៏បានចេញបដិសេធចោលផងដែរ ដោយថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាននិងជាការទម្លាក់កំហុសប៉ុណ្ណោះ។
លុះឥឡូវ ស្រាប់តែតុលាការ រកឃើញថាលោក នុត សោភណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានប្រព្រឹត្តដូចការចោទប្រកាន់ រហូតឃុំខ្លួនរូបលោកទៀតផង..!!។
តើការ បំភ្លឺរបស់រដ្ឋបាលស្រុកត្បែងមានជ័យ ដែលអះអាងថា លោក នុត សោភណ្ឌ ពុំបានប្រព្រឹត្តនោះ តើយ៉ាងម៉េចវិញ.?៕
