ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់ ចំការលាភ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ។
ជនសង្ស័យខាងលេីមានឈ្មោះ លឹម សុភ័ក្រ្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែចិន ។
សម្ភារដកហូតរួមមាន៖ កាំភ្លេីងខ្លីចំនួន០១ដេីម មិនស្គាល់ម៉ាក ពណ៌ទឹកមាស លេខMAC-0600(មិនប្រក្រតីត្រង់ចំណុចលេខ6) និងគ្រាប់កាំភ្លេីងចំនួន០៦គ្រាប់។
បច្ចុប្បន្នកម្លាំងជំនាញ នាំយកមកនាយដ្ឋានដេីម្បីធ្វេីការសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
In this article:
