Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ដីព្រៃភ្នំចំណុចជាំឫស្សីឃុំខ្វាវស្រុកជីក្រែងជាច្រើនហិចតាត្រូវបានឈូសឆាយមន្ត្រីបរិស្ថានរកជនសង្ស័យមិនទាន់ឃើញ

ដោយអ៊ុក ផ្លុង

សៀមរាប÷ ដីព្រៃភ្នំសម្បត្តិធម្មជាតិរបស់រដ្ឋជាច្រើនកន្លែងក្នុង ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាប បាននឹងកំពុងក្លាយជាកម្មសិទ្ធឯកជនក្រោមហេតុផល ដីបុស(ដីធ្លាប់អាស្រ័យផល) និងរកជនសង្ស័យដើម្បីបង្កសំណុំរឿងបញ្ជូនខ្លួនទៅ តុលាការ មិនឃើញ។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៥ ក្រោយពីអ្នកសារ

ព័ត៌មានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានការឈូសឆាយដី ព្រៃភ្នំជាច្រើនហិចតានៅចំណុចជាំឫស្សីនៃដែនជម្រកសត្វព្រៃភ្នំត្នោតស្ថិតក្នុងភូមិជ្រៃឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ជាដែនរដ្ឋបាលមន្រ្តី បរិស្ថានស្នាក់ការ អូរលេង។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មានបានអញ្ជើញមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក ដឹកនាំដោយ លោកញង កែវ ប្រធានស្នាក់ការ បរិស្ថាន អូរលេង ទៅពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថាពិជា មានការឈូសឆាយដីព្រៃភ្នំជាច្រើនហិចតាដូចអ្វីដែលប្រជា ពលរដ្ឋរាយការណ៍មែន។ ពាក់ព័ន្ធករណីនេះអ្នកសារព័ត៌មានធ្លាប់ទូរស័ព្ទទៅលោក ញង កែវ ដើម្បីធ្វើការបកស្រាយទូរស័ព្ទចូលជាច្រើនដងប៉ុន្តែត្រូវបានលោកចុចផ្ដាច់ទៅវិញ។ រីឯនាយរងការិយាល័យដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក និងបឹងពែរ លោក ទី ប៊ុនចម បានប្រាប់អ្នកសារព័ត៌មានថាលោក នឹងអញ្ជើញ អ្នកសារព័ត៌មានដែលមានវត្តមាននៅពិនិត្យរួមគ្នាស្រាវជ្រាវរកជនសង្ស័យដើម្បីបង្កសំណុំរឿងបញ្ជួនខ្លួនទៅតុលាការ រហូតដល់ថ្ងៃពុធទី២៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះលោក ទី ប៊ុនចន ប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថាមិនទាន់ស្រាវជ្រាវរកជនសង្ស័យឃើញនៅឡើយទេ ប៉ុន្តែលោកបាន ដាក់ពាក្យបណ្តឹងជាញាតិជន(ជនសង្ស័យមិនស្គាល់ឈ្មោះ)ទៅតុលាការរួចហើយ។ ដោយសារតែដីព្រៃភ្នំ ជាសម្បត្តិធម្មជាតិរបស់រដ្ឋហើយក៏ជាជម្រកសត្វព្រៃពីមួយឆ្នាំទៅមួយឆ្នាំត្រូវបាន ជនខិលខូចរុករានទន្ទ្រានយកឥតឈប់ឈរ មន្ត្រីជំនាញមិនថា មន្ត្រីបរិស្ថាន ក៏ដូចជា រដ្ឋបាលព្រៃឈើកម្ររកមុខជនសង្ស័យឃើញបង្កសំណុំរឿងទៅតុលាការដើម្បី បន្តនិតិវិធីផ្ដន្ទាទោសតាមច្បាប់ ទើបមហាជនដាក់ជាសំនួរថា! តើការបាត់បង់ធនធានធម្មជាតិព្រៃភ្នំជាសម្បត្តិរដ្ឋក្លាយជាកម្មសិទ្ធិឯកជនបណ្ដាលមកពីមន្ត្រីជំនាញ ពុករលួយ,អសមត្ថភាពឬមិនអនុវត្តច្បាប់តាមតួនាទី។ ព្រោះតែបញ្ហាស្មុគស្មាញខាងលើនេះប្រជាពលរដ្ឋសូមសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ឌីណា ក៏ដូចជារដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម អ៊ាង សុផល្លែត មេត្តាប្រើ អធិក្រម ទាំងប្រាំគឺ÷ តើត្រូវ មុជទឹក, ដុសក្អែល, ឆ្លុះកញ្ចក់, ព្យាបាល ឬក៏ត្រូវវះកាត់សាច់ស្អុយចោល? ធ្វើយ៉ាងណាដើម្បីឲ្យមន្ត្រីមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាព ក្នុងការការពារធនធានធម្មជាតិជាសម្បត្តិរដ្ឋជាពិសេសគឺដីព្រៃភ្នំជាជម្រកសត្វព្រៃក្នុង ស្រុកជីក្រែងពេលនេះកំពុងក្លាយជាចំការដំឡូងមី និងចំការស្វាយចន្ទីរបស់ឯកជនស្ទើរតែទាំងស្រុងទៅហើយ៕