Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

និយ័តករអាជីវកម្មអចលទ្រព្យនិងបញ្ចាំ កោះបង់ប្រាក់ពិន័យ ហាងបញ្ចាំចំនួន៣កន្លែងនៅខេត្តសៀមរាប និង២កន្លែងនៅភ្នំពេញ ធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ

ខេត្តសៀមរាប៖ហាងបញ្ចាំចំនួន៣កន្លែងនៅខេត្តសៀមរាប និង១កន្លែងនៅភ្នំពេញ មិនមានអាជ្ញាបណ្ណនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹង របស់និយ័តករអាជីវកម្មអចលទ្រព្យនិងបញ្ចាំ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ ។

បើតាមសេចក្ដីជូនដំណឹង និយ័តករអាជីវកម្មអចលទ្រព្យនិងបញ្ចាំ បានកោះអញ្ជើញឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។ ប៉ុន្តែ ម្ចាស់ទីតាំងទាំងនោះ មិនបានចូលទៅបង់ប្រាក់ពិន័យនោះទេ។

និយ័តករអាជីវកម្មអចលទ្រព្យនិងបញ្ចាំ បានទុកពេល១៥ថ្ងៃ យ៉ាងយូរ ដើម្បីឲ្យម្ចាស់ហាងបញ្ចាំទាំងនោះចូលទៅបង់ប្រាក់ពិន័យ បើម្ចាស់ហាងបញ្ចាំទាំងនោះមិនចូលបង់ប្រាក់ពិន័យនោះទេ នីយ័តករនេះ នឹងចាត់វិធានការណ៍តឹងរ៉ឹងទៅតាមផ្លូវច្បាប់៕

ដោយឡែក កាលពីថ្ងៃទី៣១  និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែខុសភា ឆ្នាំ២០២៤ ស្តីពី ការកោះអញ្ជើញក្រុមហ៊ុនម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ JOVAN CITY នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ឱ្យបង់ប្រាក់ផាកពិន័យចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ចំនួនទឹកប្រាក់១០០លានរៀលផងដែរ។