ភ្នំពេញ៖ តាមការគ្រោងទុក ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នឹងធ្វើនៅឡើងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងត្រូវប្រកាសផ្ទេរភារកិច្ច ចូលកាន់មុខតំណែងជា ស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី ដែលនឹងត្រូវផ្ទេរភារកិច្ចមកកាន់មុខតំណែងជា ស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលទៅកាន់តំណែងជាស្នងការខេត្តកំពង់ឆ្នាំង៕
