Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ

អង្គការសង្គមស៊ីវិលចំនួន ៤ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ចូលរួមជាមួយយុវជន ព្រះសង្ឃ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីការពារ អភិរក្សព្រៃឈើ និងរក្សាជីវចម្រុះនៅកម្ពុជា។

ការស្នើនេះធ្វើឡើងកិច្ចប្រជុំស្តីពីជីវៈចម្រុះលើកទី១៦ (COP16) កំពុងបន្តធ្វើនៅក្នុងប្រទេសកូឡុំប៊ីតាំងពីថ្ងៃទី២១ ខែតុលា និងគ្រោងបិទបញ្ចប់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ ក្រុមសកម្មជនរបស់អង្គការសង្គមស៊ីវិលទាំងនេះ អះអាងថា កន្លងមកក្រសួងបរិស្ថាន បានបដិសេធមិនទទួលស្គាល់អង្គការបរិស្ថានមួយចំនួនក្នុងការចូលរួមត្បាតព្រៃជាមួយក្រុមមន្ត្រីបរិស្ថាន។ ការបដិសេធនេះបានធ្វើឱ្យសកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ។

កន្លងមក អគ្គមេបញ្ជាការកងទ័ពកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានេចញបទបញ្ជារឲ្យកងទ័ព កងរាជអាវុធហត្ថ ចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រួមនិងក្រសួងស្ថាប័នផ្សេងទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើលធនធានធម្មជាតិ៕