Connect with us

Hi, what are you looking for?

បរិស្ថាន

ធ្លាយរឿងឈូសឆាយដីព្រៃរាប់រយហិកតាក្នុងតំបន់អភិរក្សសត្វព្រៃគូលែន ព្រហ្មទេព ស្របពេលអាជ្ញាធរសង់ផ្ទះជនភៀសសឹកនៅស្រុកគូលែន

ខេត្តព្រះវិហារៈ៖តាមសេចក្តីរាយការណ៍ពីប្រភពអ្នកធ្វើការបរិស្ថាននៅខេត្តព្រះវិហារបានប្រាប់ថា មានឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ទិនៅចំណុចផ្លូវបំបែកត្មាតប៉ឺយ ជិតព្រំប្រទល់ស្រុកគូលែន និងស្រុកជាំក្សាន្ត ក្នងដែនករពាសត្វព្រៃ គូលែន ព្រហ្មទេព ចំណុចផ្លូវ៦២ គីឡូម៉ត្រលេខ១៦៤-១៦៥ ការឈូសឆាយនេះបានកើតឡើង ស្របពលអាជ្ញាធរខេត្តព្រះវិហារបានធ្វើការឈូសឆាយក្បែរតំបន់នោះសម្រាប់សាងសង់លំនៅដ្ឋានជូនជនភៀសសឹក ដែលទាហានសៀមឈ្លានពានដីធ្លីផ្ទះសម្បែង។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់តាមសារតេឡេក្រាម ថា លោកមិនទាន់បានដឹងពីការឈូសឆាយដីព្រៃនៅក្នុងដែនព្រៃការពារសត្វព្រៃគូលែន ព្រហ្មទេព នេះទេ។ លោកថា សួរទៅលោកឈុន ឆេង អនុប្រធានមន្ទីរបរិស្ថានទទួលបន្ទុកសិន។

លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារបានប្រាប់ថា ដីនោះជាដីរបស់មន្ទីរបរិស្ថានរៀបចំកន្លែងចិញ្ចឹមគោពូជ សម្រាប់ចែកជូនសហគមន៍។ លោកថា ការបង្កើតទីតាំងចិញ្ចឹមគោនេះ មានទំហំដីប្រមាណ៣០ហិកតា តែប៉ុណ្ណោះ ហើយលោកបានជីកប្រឡាយ ដើម្បីយកសម្រាប់ទុកឲ្យគោផឹកតែប៉ុណ្ណោះ។ លើសពិនេះ លោកបញ្ជាក់ថា ដីនេះជាដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធិរបស់លោកនោះទេ ហើយក៏មិនមានការទិញលក់ដីក្នុងតំបន់ព្រៃការពារនេះដែរ។
ទាក់ទងនឹងការបង្កើតជាដីចិញ្ចឹមគោពូជសម្រាប់ចែកជូនសហគមន៍នេះរបស់មន្ទីរបរិស្ថានខេត្តព្រះវិហានេះ លោក មឿន សុភេទ មិនបានឆ្លើយតបតាមសារតេឡេក្រាមរបស់អ្នកសារព័ត៌មានយើងទេរហូតដល់ថ្ងៃទី២៤ ខែមេសា នេះ។


ដោយឡែក បើមន្រ្តីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានិយាយដោយមិនបញ្ចេញឈ្មោះថា មន្ទីរបរិស្ថានពុំមានបង្កើតទីតាំងចិញ្ចឹមគោរហូតដល់រាប់សិបហិកតានោះទេ ។ មន្រ្តីដដែលមាននិយាយថា ទីតាំងចិញ្ចឹមគៅនោះមានតែប្រមាណ៣ហិកតា តែប៉ុណ្ណោះ។
បើតាមសេចក្តីរាយការណ៍ បាននិយាយថា ដីតំបន់ដែលអនុប្រធានមន្ទីរបរិស្ថាន លោកឈុន ឆេង ថា មានត្រឹម៣០ហិកតានោះ មិនពិតទេ គឺអាចមានរាប់រយហិកតាឯណោះ។ នេះបើយោងតាម អ្នកដែលមានពិសោធន៍វាស់វែងដីធ្លីនៅខេត្តព្រះវិហារ។បើតាមសេចក្តីរាយការណ៍បានបន្ថែមថា ការឈូសឆាយដីព្រៃនៅក្នុងតំបន់ការពារសត្វព្រៃគូលែន ព្រហ្មទេពរាប់រយហិកតានេះ អាចជាប់ពាក់ពន្ធ័ជាមួយអ្នកមានលុយ និងអ្នកមានអំណាចខេត្តព្រះវិហារ នេះជាច្រើននាក់។

មិនទាន់ទំនាក់ទំនងអ្នកនាំពាក្យអាជ្ញាធរខេត្តព្រះវិហារ និង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅឡើយ៕