Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

តើដីបន្តិចបន្តួច នៅព្រំដែនថៃ-កម្ពុជា មានតម្លៃថ្លៃជាងជីវិតមនុស្ស មែនឬ?

លោក ទឹម ប៊ុនថន ជាសហគ្រិន នៅប្រទេសអូស្រ្តាលី លោកបានសរសេរពីទស្សនៈចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ តាមគណនីហ្វេសប៊ុក Tim Bunthon

ទឹកដី – បើនិយាយជាតម្លៃបូរណៈភាពទឹកដី អធិបតេយ្យភាព គឺមានតម្លៃកាត់ថ្លៃមិនបាន។ ត្រូវតែការពារទោះក្នុងតម្លៃណាក៏ដោយ។

បើនិយាយពីតម្លៃសេដ្ឋកិច្ច អ្វីៗមានតម្លៃរបស់វា។

បើនិយាយពីមនុស្សធម៌ ភាពជាមនុស្ស ជីវិតមនុស្ស មានតម្លៃលើសអ្វីៗទាំងអស់។

ទំនាស់ព្រំដែន ព្រោះដីទំហ៊ំបន្តិចបន្តួច ហើយអាចដោះស្រាយបានតាមមធ្យោបាយច្បាប់សោះ ប៉ុន្តែមិនដោះស្រាយតាមយន្តការនេះ។ ផ្ទុយទៅវិញ ដោះដូរដោយការប្រើប្រាស់មធ្យោបាយបង្ករសង្រ្គាមបំផ្លាញសេដ្ឋកិច្ចជាតិ មានតម្លៃរាប់សិបពាន់លានដុល្លា។ សម្លាប់ជីវិតមនុស្សជាទាហាន ជាជនស៊ីវិល បំផ្លាញវត្តអារាម សាលារៀន ប្រាសាទបុរាណ..។ល។ ដែលនោះលើសពីតម្លៃកាត់ថ្លៃបាន។ និងបន្សល់នូវស្លាកស្នាមចងចាំដោយការឈឺចាប់ និងគំនុំតកូន តចៅ។

តើការពិតព្រោះតែដីបន្តិចបន្តួចនោះមែនឬ? ឬមានអ្វីផ្សេងទៀតនៅពីក្រោយ – ធំជាងដីបន្តិចបន្តួចនោះ? ….។

ប្រជាពលរដ្ឋ ទាហាន និស្សិត បញ្ញាជន ជាពិសេសមេដឹកនាំសាសនា – ដែលចេះគិតគូរ ដឹងខុសត្រូវ នៃប្រទេសថៃទាំងនោះគួរសួរ និងត្រូវរកចម្លើយនេះទៅមេដឹកនាំប្រទេស។

ត្បិតអ្នករងផលប៉ះពាល់មុនគេបំផុត គឺប្រជាពលរដ្ឋនោះហើយ ទាំងអាយុជីវិត និងសេដ្ឋកិច្ច ជីវភាពរស់នៅ។

ប្រជាពលរដ្ឋមិនគួរមិនដឹង បើដឹងមិនគួរភ្លេច បើភ្លេចក៏គួរមានការរំលឹកអោយចាំថា មានតែសត្វ និងមនុស្ស ប៉ុណ្ណោះ កើតពីមេបា

ឪពុកម្តាយ។ ប៉ុន្តែមេដឹកនាំមនុស្សប្រទេស គឺកើតពីប្រជាពលរដ្ឋ ហើយមានការទទួលខុសត្រូវធំជាងគេ គឺលើជីវិតប្រជាពលរដ្ឋជាអាទិភាពធំបំផុត។

… បានហើយ។ ជីវិតទាហាននៅសមរភូមិបានស្លាប់ និងរបួសអាចខ្ទង់រយ និងពាន់នាក់។

ជនភៀសសឹកទាំងសងខាងខ្ទង់លាននាក់ បានបង្ខំអោយចាកចេញចោលផ្ទះសំបែង សិស្សមិនបានរៀន អ្នកបួសមិនបានបដិបត្តិធម៌សាសនាពេញលេញ ខ្ជាប់ខ្ជួន។ តម្លៃសេដ្ឋកិច្ចបាត់បង់រាប់ពាន់លានដុល្លា។ បាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយក្នុងតំបន់។

…..។

ចំណែកឯរឿងទន្ទ្រានដីបំពានបំភ្លៃ ព័ទ្ធយកផ្លូវចេញចូលដីរបស់ខ្ញុំ ក៏វាមិនមែនតែ១ករណីដែលធ្លាប់កើតមានឡើងនៅស្រុកយើងដែរ ប៉ុន្តែវាជាករណី (កៀបស៊ី) បំពានដោយបង្ខំដើម្បីបំណងកៀបកេងចំណេញទិញដីនោះ ដែលម្ចាស់ដីមិនចង់លក់។ មិនលក់។ ពួកជនខិលខូចធ្វើរឿងគ្រប់យ៉ាង គ្រប់វិធីដើម្បីយកអោយបានទោះបំពានច្បាប់ បភ្លៃបំផ្លើសការពិត និងបាន

ភូតកុហកទៅថ្នាក់ដឹកនាំស្ថាប័នក្រសួងរបស់ខ្លួន ដោយមិនក្រែង។

ដូចគ្នាដែរ តើវាបានអី? និងបាត់អី?

វានឹងមិនបានអីទេ វាមានតែការបាត់បង់។ គឺបាត់បង់តម្លៃជាមនុស្សថ្លៃថ្នូររស់ក្នុងសង្គម – បង្ហាញលក្ខណៈជាក្រុមពួកកៀបស៊ី។

ប៉ុន្តែ ការបាត់បង់ឱកាសធំជាងគេនោះ គឺយុវជនមិនតិចនាក់ទេដែលខកខានមិនបានទទួលជំនាញបច្ចេកទេសថ្មីៗដែលវាកម្រមាននៅក្នុងស្រុក ដែលមានតម្រូវការចាំបាច់បំផុតដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ម្យ៉ាងទៀត យ៉ាងហោចនោះ ក៏មានការប៉ះពាល់ខ្លះដែរដល់កិច្ចខិតខំពីវិស័យឯកជនចូលរួមក្នុងចក្ខុវិស័យ និងគោលនយោបាយជាតិលើការបណ្តុះបណ្តាលធនធានមនុស្ស និង ការចូលរួមដើម្បី គោលដៅកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕