Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ក្រុមលោក លី សាម៉េត លោក ដួង តារា លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ជាប់ចោទពីបទអំពើពុករលួយ

លី សាម៉េត និងដួង តារស

ភ្នំពេញ៖ តាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថា  តំណសងអយ្យការបានសម្រេចចោទប្រកាន់បុគ្គល៤រូប ដែលក្នុងនោះរួមមាន លោក លី សាម៉េត លោក ដួង តារា លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។

បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ប្រាប់Fresh News ថា តំណាងអយ្យការ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ៖

ឧកញ៉ា អ៊ុត ធី ឈ្មូញរកស៊ីវាយថ្ម និងធ្វើផ្លូវ

ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

 ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួ.យ។

 ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ៖ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។

លី សាម៉េត និងដួង តារា

ការចោទប្រកាន់នេះ   បានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ក្រុមហ៊ុន រកស៊ីវាយថ្ម និងធ្វើផ្លូវ  ក្រោយពីការខ្លួន ដួង  តារា អតីតជំនួយការសម្តេចតេជោហ៊ុន សែន និងជាអតីតរដ្ឋលេខាធិការទីស្នាក់ការគណៈរដ្ឋមន្ត្រី។

ទោះបីយ៉ាងណា មន្រ្តីតុលាការ មិនបានលម្អិតពីដំណើររឿងក្តីនេះយ៉ាងណានោះទេ?