Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលស្រុកគូលែនថា រឿងពលរដ្ឋចោទលោក ដកហូតដីពួកគាត់ដែលកំពុងមានទំនាស់ទៅប្រគល់ឱ្យភាគីម្ខាងទៀត មានជនខិលខូចបំភ្លៃការពិត

ភ្នំពេញ៖ អភិបាលស្រុកគូលែន លោក ប៉ែន ជឹង បានប្រតិកម្មប្រាប់ Mekong News តាមសារតេឡេក្រាមថា៖ «សូមបំភ្លឺជូនអ្នកសារព័ត៌មានជ្រាប កុំចេះចុះផ្សាយ តាមតែជនខិលខូចបំភ្លៃការពិតតាមតែអំពើចិត្ត ខ្ញុំពុំមែនជាមនុស្សផ្ដេសផ្ដាស ដូចអ្វីដែលអ្នកស្រី ស្វាយ មុំ រៀបរាប់ដោយគ្នានហេតុផល និងភស្តុតាង អ្វីបន្តិចនោះឡើយ»។

ជាមួយគ្នានេះដែរ លោក ប៉ែន ជឹង បានភ្ជាប់ជាមួយនូវឯកសារដែលក្រុមការងារថ្នាក់ខេត្ត បានចុះធ្វើការសម្របសម្រួលទំនាស់ដីធ្លី ឈ្មោះ ស្វាយ មុំ រស់នៅភូមិត្រាច ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និង ឈ្មោះ ភឹម ក្រាញ់ រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាប្អូនថ្លៃរបស់គាត់ បានដោះស្រាយបញ្ចប់តាំងពីខែមីនា ឆ្នាំ២០២២មកម្ល៉េះ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ស្វាយ មុំ រស់នៅភូមិត្រាច ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ៨គ្រួសារ បានរៀបរាប់ថា កាលពីឆ្នាំ១៩៩៩ ពួកគាត់ទាំង៨គ្រួសារ បានកាន់កាប់ និងអាស្រ័យផលនៅលើដីមួយកន្លែងដែលមានទំហំជាង១៨០ហិកតា ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ លុះដល់ឆ្នាំ២០១៧ ទីតាំងដីរបស់ពួកគាត់ខាងលើ ត្រូវបានកាត់ចូលទៅនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារវិញ។

អ្នកស្រី ស្វាយ មុំ បន្តថា បន្ទាប់ពីកាត់ចូលក្នុងខេត្តព្រះវិហារ ក៏ស្រាប់តែឈ្មោះ ភឹម ក្រាញ់ រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាប្អូនថ្លៃរបស់គាត់ បានមកអះអាងថា ជាដីរបស់ខ្លួន និងបាននាំបក្ខពួក ចូលទៅឈូសឆាយបំផ្លាញស្រូវរបស់ពួកគាត់ អស់ជាង៤ហិកតា។ ដីនោះពួកគាត់ទាំង៨គ្រួសារបានកាន់កាប់ និងអាស្រ័យផលមិនដែលខកខាននោះទេ។

បើតាមអ្នកស្រី ស្វាយ មុំ បន្ទាប់ពីមានទំនាស់នេះកើតឡើងអាជ្ញាធរស្រុកគូលែន បានធ្វើការដកហូតដីនេះទុក ដោយអះអាងថា រង់ចាំដោះស្រាយ។ ប៉ុន្តែអ្វីដែលឈឺចាប់នោះ គឺអាជ្ញាធរស្រុកគូលែន បន្ទាប់ពីដកហូតដីរបស់ពួកគាត់ហើយ បែរជាប្រគល់ដីនោះឱ្យទៅឈ្មោះ ភឹម ក្រាញ់ និងបក្ខពួក ជាអ្នកកាន់កាប់អាស្រ័យផលរហូតមកដល់បច្ចុប្បន្ននេះទៅវិញ។

ចំណែកឈ្មោះ សុខ រ៉ន ពលរដ្ឋក្នុងចំណោម៨គ្រួសារ ក៏បានបញ្ជាក់ស្រដៀងស្រី្ត សុខ មុំ ដែរ។

ការអះអាងរបស់ឈ្មោះ ស្វាយ មុំ និងឈ្មោះ សុខ រ៉ន មានការខុសគ្នាទាំងស្រុង ផ្ទុយពីឯកសារកំណត់ហេតុ និងរបាយការណ៍របស់គណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្តព្រះវិហារ ទាំងស្រុង។

តាមរបាយការណ៍របស់គណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្ត ដែលដឹកនាំដោយអភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី គោរពជូនលោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កន្លងមក ដោយបញ្ជាក់ថា ទំនាស់ដីធ្លីរវាងស្រ្តីឈ្មោះ ស្វាយ មុំ និង ឈ្មោះភឹម ក្រាញ់ ដែលជាប្អូនថ្លៃបានបញ្ចប់ដោយភាគី ស្វាយ មុំ មានដី១៨១ហិកតា ហើយបរិច្ចាគចំនួន ២១ហិកតាតែប៉ុណ្ណោះទៅឱ្យភាគី ភឹម ក្រាញ់ ជាប្អូនថ្លៃ យកទៅចែកឱ្យប្រជាពលរដ្ឋ៨គ្រួសារ ផ្សេងទៀត។

អ្វីដែលគួរឱ្យឆ្ងល់នោះ ភាគីស្រ្តីឈ្មោះ ស្វាយ មុំ ដែលទទួលបានដីបើគិតទៅជាង ១៦០ហិកតា ហើយហេតុអីបានជានៅតែថា ឈ្មោះ ភឹម ក្រាញ់ ដែលជាប្អូនថ្លៃ យកដីរបស់របស់ខ្លួនទៀត។

នេះជាកំណត់ហេតុ និង របាយការណ៍របស់លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ស្តីពីការបញ្ចប់ទំនាស់ដីធ្លីរវាងស្រ្តីឈ្មោះ ស្វាយ មុំ និង ឈ្មោះភឹម ក្រាញ់ ដែលជាប្អូនថ្លៃ៖