Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

តុលាការចោទប្រកាន់មេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ  ល្បីខាងព្រហើនកោងកាចអាងអំណាចជាន់ឈ្លីពលរដ្ឋ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់

ខេត្តព្រះសីហនុ៖  មេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលចាប់វាយខ្នោៈបង្ខាំងធ្វើទារុណកម្ម ពលរដ្ឋឈ្មោះ រ័ត្ន គន្ធី  ទីបំផុត មេប៉ុស្តិ៍សង្កាត់លេខ៣  ត្រូវបានតំណាងអយ្យការ អមសាលាដំបូងងខេត្តព្រះសីហនុ ចោទពីបទអំពើហឹង្សាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌហើយ ដែលអំពើហឹង្សាដោយចេតនា ត្រូវផ្ទន្ទាទោស ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល ។

លោកមេប៉ុស្តិ នគរបាលសង្កាត់លេខ៣  អ៊ុក ផាន់ណារ៉េត ត្រូវបានអយ្យការអមសាលាដំបូងខេត្តព្រះសីហនុចោទពីបទល្មើស ប្រើហឹង្សាមានស្ថានទម្ងន់ទោស  ប្រព្រឹត្តិនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ ។

បើយោងតាមស្ថានទម្ងន់ទោសក្នុងផ្នែកទី២មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ មានចែងថា អ្នកប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហឹង្សានោះបានប្រព្រឹត្តិ ៖ ១ ៖ ដោយមានចេតនាគិតទុកជាមុន ។ ២ ៖ ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ ។ ៣ ៖ ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និង ជាអ្នកសមគំនិត ។

រឿងលោក អ៊ុក ផាន់ណារ៉េត មេនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានលោក រ័ត្ន គន្ធី ប្តឹងទៅតុលាការ  ថា អាងមានអំណាចជាមេប៉ុស្ដិ៍ បានយករឿងគំនុំផ្ទាល់ខ្លួន ចាប់គាត់ជាអ្នករត់ម៉ូតូកង់៣ វាយខ្នោះប្រើអំពើហឹង្សា ធ្វើទារុណកម្ម វាយដំទាត់ធាក់ ព្រមទាំងគំរាមបាញ់បំបែកក្បាលសម្លាប់ចោលហើយប្តឹងចោទគាត់ថា ជាជនសង្ស័យប៉ុនប៉ងឃាតកម្ម និង គំរាមសម្លាប់ថែមទៀតនោះ មិនទាន់ស្ងប់នៅឡើយទេ ពោលគឺកំពុងឡើងកម្ដៅដដែល ខណៈដែលមហាជនដែលដឹងរឿង នាំគ្នាអស់សំណើចព្រោះលោកមេប៉ុស្តិ៍រូបនេះមានអំណាចមានអាវុធ មានកូនចៅច្រើននាក់ ចាប់គេវាយដំ ធាត់ធាក់សោះបែរជាចោទជនរងគ្រោះត្រឹមតែជាអ្នករត់ម៉ូតូកង់៣ដែលគ្មានអាវុធ គ្មានកូនចៅ គ្មានអំណាចថា ប៉ុនប៉ងធ្វើមនុស្សឃាតលើខ្លួនទៅវិញ ។

បើតាមលោក រ័ត្ន គន្ធី បានប្រាប់ថា ក្រោយពីលោកមេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ធ្វើទារុណ្ឌកម្មមកលើរូបលោក គឺលោកបានដាក់បណ្ដឹងទៅច្រើនស្ថាប័នដែរ ប៉ុន្តែ  មានតែអយ្យការអមសាលាដំបូងខេត្តព្រះសីហនុទេ ដែលបានដំណើរការរឿងក្ដីឲ្យលោក ដោយធ្លាប់បានចេញដិកាកោះហៅឈ្មោះ អ៊ុក ផាន់ណារ៉េត ឲ្យចូលបំភ្លឺបានម្ដង ហើយក៏ស្ងាត់ឈឹងរហូត ខណៈដែលពាក្យបណ្ដឹងរបស់លោក អ៊ុក ផាន់ណារ៉េត ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកន្លងមក ត្រូវបានគេកសាងសំណុំរឿងជាបទល្មើសព្រហ្មទណ្ឌ ហើយបានចេញដិកាកោះហៅគាត់ឲ្យចូលខ្លួនជាច្រើនលើកស្ទើរគ្មានពេលរកស៊ីចិញ្ចឹមជីវិតបាន ។

ដោយឡែកថ្មីៗនេះស្រាប់តែលោក ឡុង ជាប តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញដិកាលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣២៨ ចុះថ្ងៃទី៧ខែតុលាឆ្នាំ២០២៤ អញ្ជើញរូបលោកឲ្យចូលទៅបន្ទប់ព្រះរាជអាជ្ញារង អក្សរ ឈ ជាន់ទី១ នៅរសៀលថ្ងៃទី ២៤ខែតុលាឆ្នាំ២០២៤ ដើម្បីស្ដាប់ចម្លើយពីដំណើររឿង ប៉ុនប៉ងឃាតកម្ម និង គំរាមកំហែងថានឹងសម្លាប់ តាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ុក ផាន់ណារ៉ត បន្ថែមទៀត ដែលធ្វើឲ្យលោកចង់អស់សំណើចទៅវិញ ។

ចំណែក  លោក សឹង ចំរើនរដ្ឋ ឪពុករបស់លោក រ័ត្ន គន្ធី បានសម្តែងការឈឺចាប់ថា រឿងនេះលោកមានការអាក់អន់ចិត្តចំពោះទង្វើអគុណធ៌មរបស់មេប៉ុស្ដ៍សង្កាត់លេខ៣ខ្លាំងណាស់ បើគ្មានដំណោះស្រាយឲ្យបានសមរម្យទេ លោកនឹងចេញមុខប្ដឹងទាមទាររកយុត្តិធ៌មជាបន្តទៀតមិនឈប់ឡើយ ។

ជាមួយគ្នានេះដែរ លោកស្រី ជាម្ដាយជនរងគ្រោះ ក៏បានរៀបរាប់ប្រាប់របៀបមានកំហឹងជាខ្លាំងដូចគ្នា ដោយអះអាងថា លោកមេប៉ុស្ដិ៍បានចាប់កូនគាត់ទៅវវាយដំ ទាត់ធាក់ ធ្វើទារុណ្ឌកម្មជិតស្លាប់ហើយបែរជាមានមុខចោទកូនគាត់ថា ប៉ុនប៉ងឃាតកម្ម និង គំរាមថានឹងសម្លាប់លោកមេប៉ុស្តិ៍ទៅវិញ ។

លោកស្រីបានប្ដេជ្ញាថា នឹងបន្តប្ដឹងផ្ដល់គ្នារហូតរកសខ្មៅឲ្យឃើញ ព្រោះគាត់គិតថា វាអយុត្តិធម៌ចំពោះគ្រួសារគាត់ខ្លាំងណាស់ ខណៈដែលលោក អ៊ុក ផាន់ណារ៉េត ដែលមានអំណាច និង មានបក្សពួក មានសាច់ញាតិជាអ្នកធំកំពុងកាឡៃសាច់រឿងអាក្រក់របស់ខ្លួនឲ្យទៅជាល្អ ។

លោកស្រីនិយាយទៀតថា កូនគាត់ជាជនរងគ្រោះសោះបែរជា លោកមេប៉ុស្តិ៍ដែលមានអាវុធ មានខ្នោះដៃ និង មានកូនចៅ ព្រាតព្រោងចោទថា ជាជនសង្ស័យ ប៉ុនប៉ងឃាតកម្ម និង គំរាមសម្លាប់រហូតរកដំណោះស្រាយដល់ស្ថាប័នតុលាការជាបន្តបន្ទាប់ទៅវិញ ៕