Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ផ្កាយបី សៅ សារឿន រំលោភយកដីព្រៃរដ្ឋភ្នំពោនជាច្រើនហិកតា ខណៈដែលអាជា្ញធរកំពុងចាត់វិធានការបន្ត បែរជាប្តឹងអ្នកកាសែតថា រំលោភក្រមសីលធម៌វិជ្ជាជីវៈ

ដីព្រៃរដ្ឋភ្នំពោនដែលលោកសៅ សារឿនរំលោភយក

ខេត្តកែប៖ ផ្កាយបី សៅ សារឿន រំលោភយកដីព្រៃរដ្ឋភ្នំពោនជាច្រើនហិកតា បែរជាប្តឹងអ្នកកាសែត ICDTVដែលបានធ្វើការផ្សព្វផ្សាយទង្វីរំលោភកាប់បំពានដីរដ្ឋ ថា រំលោភក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មានទៅក្រសួងព័ត៌មានទៅវិញ។ ខណៈដែល អាជ្ញាធរខេត្តកែប កំពុងចាត់ការបន្តករណីលោក សៅ សារឿន ដោយជំហានបន្ត រដ្ឋបាលខេត្តត្រៀមសហការជាមួយខាងក្រសួងជំនាញដើម្បីមានវិធានការបន្ត។

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន បានកោះហៅលោក ខន ខេន ចាងហ្វាងគេហទំព័រសារព័ត៌មានICDTV ចូលប្រជុំជជែកពិភាក្សាអំពីការអនុវត្តក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន វេលាម៉ោង២ និង៣០នាទីរសៀលនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមបណ្តឹងចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ របស់លោកសៅ សារឿន នៅទីស្តីការក្រសួងព័ត៌មាន។

ទោះបីយ៉ាងណា លិខិតរបស់ក្រសួងព័ត៌មានដែលចុះហត្ថលេខា ដោយលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មិនបញ្ជាក់លម្អិតពីខ្លឹមសារនៃពាក្យបណ្តឹងរបស់លោកផ្កាយបីសៅ សារឿននោះទេ។

លោក ខន ខេន​ ចាងហ្វាងគេហទំព័រ ICDTV online បានប្រាប់ថា ការផ្សាយព័ត៌មានរបស់លោកជាព័ត៌មានពិត និងមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ទាំងអស់។

សូមបញ្ជាក់ថា លោកផ្កាយបី សៅ សារឿន មិនត្រឹមតែ រំលោភយកដីព្រៃរបស់រដ្ឋនៅចំណុចភ្នំពោន ចំណុចភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចំនួនជាច្រើនហិកតា ប៉ុណ្ណោះទេ ថែមទាំងរំលោភយកដីបុរសចំណាស់វ័យ៨០ឆ្នាំ ដែលមានប្លង់រឹងដែលជាប្លង់កម្មសិទ្ធិស្របច្បាប់នៅតំបន់ជិតនោះថែមទៀតផង។ បុរសវ័យចំណាស់លោកសេង ប៉ី និងសហម្ចាស់កម្មសិទ្ធិ បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការសាលាដំបូងខេត្តកែប ហើតំណាងអយ្យការបានកោះហៅលោក សៅ សារឿន ឲ្យចូលបំភ្លឺនៅថ្ងៃទី២៩ ខែសីហា ប៉ុន្តែ លោកសៅ សារឿនបានពន្យាពេលចូលឆ្លើយ ហើយបានឲ្យកូនចៅ និងដៃជើងអាម៉ីអាថោង ទៅបញ្ចុះបញ្ចូលដើមបណ្តឹងឲ្យផ្តិតមេដៃបញ្ចប់ពាក្យបណ្តឹង ។

oppo_0

ដោយឡែក យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានឲ្យដឹងថា អាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្រ្តីជំនាញ ការិយាល័យ សូរិយោដី និងរដ្ឋបាលព្រៃឈើ បានចុះកំណត់ព្រំដីរបស់លោកផ្កាយបី សៅ សារឿន  នៅចំណុចភ្នំពោន រកឃើញថា ដីព្រៃរដ្ឋនៅចំណុចភ្នំពោនចំនួនជាច្រើនហិកតាហិកតា ត្រូវបានលោកផ្កាយបីរំលោភយក។

នេះជាសេចក្តីជូនដំណឹងរបស់សាលាស្រុកដំណាក់ចង្អើរ ដែលផ្អាកការសាងសង់សំណង់នានា ដែលសាងសង់រំលោភយកដីព្រៃរបស់រដ្ឋនៅចំណុចភ្នំពោន ។

ករណីលោក សៅ សារឿន រំលោកភយកដីព្រៃរដ្ឋនៅភ្នំពោននេះ បើតាមលោក ប៊ុន យ៉ូង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកែបបានបញ្ជាក់ថា៖ «ជាចំណាត់ការបឋម គឺដូចលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុក ហើយជំហានបន្ត រដ្ឋបាលខេត្តត្រៀមសហការជាមួយខាងក្រសួងជំនាញដើម្បីមានវិធានការបន្ត»៕

oppo_2

oppo_0

oppo_0

oppo_0