Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

បុរសចំណាស់អាយុ៨០ឆ្នាំសំណូមពរលោកព្រះរាជអាជ្ញាខេត្តកែបមេត្តាចោទប្រកាន់លោកផ្កាយ៣ សៅ  សារឿនដែលរំលោភយកដីប្លឹងរបស់គាត់

លោកផ្កាយបី សៅ  សារឿន  អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា រំលោភយកដីកម្មសិទ្ធិស្របច្បាប់ ប្លង់រឹង របស់បុរសចំណាស់រស់នៅដល់អាយុ៨០ឆ្នាំ ទៅហើយ ។ បុរសចំណាស់ សេង  ប៉ី អាយុ៨០ឆ្នាំ  រស់នៅភូមិកែវក្រសាំង  សង្កាត់កែប  ក្រុងកែប  បានសំណូមពរលោកព្រះរាជអាជ្ញា  មេត្តាចាត់ការលោកផ្កាយ៣ សៅ  សារឿន តាមច្បាប់ ចំពោះ អំពើបំពានច្បាប់ដោយអាងអំណាចផ្កាយបីរបស់លោក  ដែលបានរំលោភបំពានដីស្របច្បាប់របស់គាត់។

ជាមួយគ្នានេះ  ម្ចាស់កម្មសិទ្ធិដីប្លឹងរឹងម្នាក់ទៀតក៏បានប្តឹងលោកផ្កាយបី  សៅ  សារឿន  ទៅអយ្យកាសាលាដំបូងខេត្តកែបថែមទៀតផងដែរ។

មហាជនរង់ចាំមើលចំណាត់ការរបស់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកែប  នឹងចាត់ការបែបណាចំពោះអំពើបំពានច្បាបរំលោភយកដីប្រជាពលរដ្ឋដែលមានប្លង់រឹង ពីសំណាក់លោកផ្កាយបីសៅ សារឿន បែបនេះ?