Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ករណីមេប៉ុស្តិ៍​សង្កាត់៣ចាប់ជនរងគ្រោះវាយទាំងដៃជាប់ខ្នោះ ៖ជនរងគ្រោះសំណូមពរដល់ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជូនសំណុំរឿងទៅអយ្យការសាលាដំបូង

ខេត្តព្រះសីហនុ ៖​ម្តាយជនរងគ្រោះ  ឈ្មោះរត្ន័ គន្ធី ដែលរងគ្រោះដោយអំពើ​ហិង្សាមកលើរាងកាយពីសំណាក់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣  ក្រុងព្រះសីហនុ  បានសំណូមពរដោយទទូចដល់ស្នងការនគរបាលខេត្តព្រះសីហនុ  បញ្ជូនសំណុំរឿងមេប៉ុស្ត៍នគរបាលសង្កាត់៣  ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ  ព្រះថា  លោកមេប៉ុស្តិ៍បានចូលឆ្លើយបំភ្លឺនៅតំណាងអយ្យការរួចហើយ។

ការសំណូមពររបស់ម្តាយជនរងគ្រោះ  ឈ្មោះរត្ន័ គន្ធី ដែលរងគ្រោះដោយអំពើ​ហិង្សាមកលើរាងកាយពីសំណាក់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២៤ កន្លងមកនេះ បានសម្តែងការហួសចិត្ត ខណៈសាលាដំបូង​ខេត្តព្រះសីហនុកំពុងចាត់ការលើសំណុំរឿង​ព្រហ្មទណ្ឌនេះ ស្រាប់តែស្នងការនគរបាលខេត្តព្រះសីហនុបែរជាចេញលិខិតកោះហៅជនរងគ្រោះរត្ន័ គន្ធី ជាលើកទី២  ឲ្យជនរងគ្រោះចូលខ្លួនទៅកាន់ការិយាល័យ​​ព្រហ្មទណ្ឌកម្រិតធ្ងន់​នៃ​ស្នង​ការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបណ្តឹងរបស់ឈ្មោះ លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ដែល​បានប្តឹងឈ្មោះរត្ន័ គន្ធី  ជាជនរងគ្រោះទៅវិញ។

ឈ្មោះរត្ន័ គន្ធី  ជាជនរងគ្រោះ  ត្រូវបាន លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត ចាប់វាយខ្នោះ យកទៅធ្វើទារុណកម្មនៅយប់ថ្ងៃទី៦ខែកក្កដា  លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

 ទន្ទឹមនោះ ការិយាលយ័កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញលិខិតកោះហៅឲ្យជនរងគ្រោះរត្ន័ គន្ធី ចូលខ្លួនបំភ្លឺនៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ​២០២៤ ខណៈដែលជនរងគ្រោះបានប្តឹងលោកអ៊ុក ផាន់ណារ៉េត ទៅកាន់អយ្យការអមសាលាតំបូង ហើយដំណើររឿងតំណាងអយ្យការកំពុងតែចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ។​

សាច់​ញាតិជនរងគ្រោះបានដាក់ការសង្សយ័ថា កណីហិង្សាមកលើជនរងគ្រោះ រត្ន័ គន្ធី បានដាក់ប្តឹងលោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ស្នងការនគរបាលខេត្តព្រះសីហនុ មិនទាន់ចាត់ការ  បែរចេញលិខិតកោះហៅជនរងគ្រោះទៅវិញ

 ពលរដ្ឋសួរថា ឯណាទៅគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិទាំង៥ចំណុច ”? ទុកចិត្តឯណាបាន បើអ្នកដែលវាយពលរដ្ឋក្នុងមូលដ្ឋានគឺជាមេប៉ុស្តិ៍ ហើយ​អត់​ទាន់​មាន​ថ្នាក់លើចាត់​ការ​ផង  បែរចាត់ការលើជនរងគ្រៅទៅវិញ?

គួររំលឹកផងដែរថា ករណីពលរដ្ឋ ឈ្មោះ រត្ន័ គន្ធី រងគ្រោះ ដោយអំពើរហិង្សា​ពីណាក់ឈ្មោះ អ៊ុក ផាន់ណារ៉េត  កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោយសាលារៀនអនុវិទ្យាលយ័សម្តេច​ឪ ស្ថិតក្នុងភូមិ២សង្កាត់លេខ៣ ក្រុងព្រះសីហនុ​នោះ ត្រូវបា​ន​លោក​អ៊ីវត្រាយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានចេញដីការកោះហៅ​មេប៉ុស្តិ៍នោះឲ្យចូលខ្លួន​បំភ្លឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ តាមបណ្តឹង​របស់ជនរងគ្រោះកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្តងរួចទៅហើយ តែមិនទាន់បានដឹងពីលទ្ទផលនៅឡើយទេ គ្រួសារសាច់​ញាតិ​ជនរងគ្រោះ និងមហា​ជន​ជា​ច្រើន​កំពុងតែទន្ទឹងរង់ចាំអ៊ុតមើលពីលទ្ធផលដែលសម្រេចដោយស្ថាបន័ច្បាប់ ?​