Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

មេប៉ុស្តិ៍នគរបាលសង្កាត់៣ ចូលបំភ្លឺអយ្យការនៅថ្ងៃទី១៣ ខែសីហា ម្សិលមិញរួចហើយ

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣  បានចូលបំភ្លឺនៅអយ្យការសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ពាក់ពន្ធ័បណ្តឹងករណីប្រើប្រាស់អំពើហិង្សា ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី  ។

 មហាជនរង់ចាំមើលចំណាត់ការបន្តរបស់អយ្យការសាលាដំបូងខេត្តព្រះសីហនុចំពោះ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ថាត្រូវចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរ  ឬតម្កល់ទុកឥតចាត់ការ?

សូមបញ្ជាក់ថា  ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី ភេទប្រុស បានប្តឹងលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ថាបានប្រើប្រាស់អំពើហិង្សា ដោយមានស្ថានភាពរបួសឈឺចុកចាប់ខ្លាំង ក្អកធ្លាក់ឈម ដោយពិនិត្យឃើញរបួសធ្ងន់ រហូតឈានដល់ធ្វើការវះកាត់ និងសម្រាកព្យាបាល តាមដានអស់រយៈពេលចូល១០ថ្ងៃ។

នេះបើយោងតាមពាក្យបណ្តឹងលេខ៩៣០ និងពាក្យបណ្តឹងលេខ៤៥១សល ព្រមទាំងលិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែល ទទួលបានកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ

គូសបញ្ជាក់ថា ករណីហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២កន្លងទៅ នៅចំណុចក្រោយអនុវិទ្យាល័យ សម្តេចឪ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។