Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

សិស្សសាលាបឋមសិក្សា ភូមិថ្មី ស្រុកជលគិរី ធាក់តុគ្រូហើយសំដែងឥរិយាបថចង់វាយគ្រូបង្រៀន ធ្វើឲ្យល្បីពេញបណ្ដាញសង្គម

ខេត្តកំពង់ឆ្នាំង សិស្សសាលាបឋមសិក្សាម្នាក់ បានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ទៅលើគ្រូបង្រៀនរបស់ខ្លួន ធ្វើឲ្យល្បីពេញបណ្ដាញសង្គម និងមានការ បញ្ចេញទស្សនៈមិនពេញចិត្តលើសិស្សរូបនោះ ជាខ្លាំង។

យោងតាម របាយការណ៍របស់ការិយាល័យអប់រំយុវជននិងកីឡាស្រុកជ្រុលគីរី បានឲ្យដឹងថា សកម្មភាពសិស្សដែលបញ្ចេញឥរិយាបថមិនសមរម្យ ធាក់តុគ្រូ និងសម្ដែងឥរិយាបថ ចង់វាយគ្រូ នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២៤ ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា សិស្សដែលមានឥរិយាបថ មិនសមរម្យមកលើគ្រូបង្រៀនមានឈ្មោះ រី សុវណ្ណភេទប្រុស រៀនថ្នាក់ទី ៦ ក នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងឃុំកំពង់អូស ស្រុកជលគិរី មានឪពុកឈ្មោះ វុត រី ម្ដាយឈ្មោះ បក់ ទុំ មានទីលំនៅភូមិឃុំខាងលើ។

លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាលោកបានទទួលព័ត៌មាននេះហើយកំពុងឲ្យខាង ការិយាល័យអប់រំស្រុក ចូលគិរី ចុះប្រជុំជាមួយអាជ្ញាធរនិងអាណាព្យាបាលសិស្សដើម្បីរកដើមហេតុ ដែលឲ្យកើតរឿងនេះ និងរកវិធានការដោះស្រាយ ។

យ៉ាងនេះក្តី មតិមហាជនលើកឡើងថាប្រសិនបើគ្មានការរឹតបណ្ដឹង ឬដាក់វិន័យ ចំពោះសិស្ស រូបនេះទេ សិស្សរូបនេះនឹងនៅតែក្លាយជាក្មេងទំនើងហើយ នឹងអាចក្លាយជាគំរូអាក្រក់ដល់សិស្សដទៃទៀត៕ពៅ សុខហ៊ាន