Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ឃាត់ខ្លួនបុរសម្នាក់ ជាមួយគ្រឿងញៀនជិត ២.០០០គ្រាប់ នៅខេត្តបាត់ដំបង

បាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានធ្វើការចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀនជិត ២.០០០គ្រាប់ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ជនសង្ស័យខាងលើ ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោក ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជាមួយនឹងការឃាត់ខ្លួនេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងមួយចំនួន រួមមាន៖ ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកចំនួន ១.៩៧៦គ្រាប់ និងថ្នាំដែលបានបែកខ្ទេចមួយចំនួនសង្ស័យមានសារធាតុញៀន, កាំភ្លើងចំនួន១ដើមម៉ាក ROLO មានគ្រាប់ចំនួន២៥គ្រាប់ និងសំបកគ្រាប់ចំនួន៦, ទូរសព្ទដៃ៣គ្រឿង, សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ស្លែបិទស្គុតសពាក់ស្លាកលេខភ្នំពេញ2G-77 41 ហើយបច្ចុប្បន្នកម្លាំងជំនាញអធិការនគរបាលក្រុងកំពុងក៏សាងសុំណុំរឿងតាមនីតិវិធីច្បាប់៕