Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

យុវជនក្រីក្រ និងពិកាជើងទាំងសងខាងរស់នៅស្រុកស្វាយទាប ទទួលបានការឧបត្ថម្ភថវិកាសម្រួលដល់ការសិក្សាប្រចាំខែពីមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច

ស្វាយរៀង៖ យុវជនក្រីក្រ និងពិកាជើងទាំងសង់ខាង រស់ រដ្ឋា រស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទទួលបានការឧបត្ថម្ភថវិកាសម្រួលដល់ការសិក្សាប្រចាំខែ ពីលោក ជា ដែន អនុរដ្ឋលេខាធិកាក្រសួងសង្គមកិច្ច ក្នុងរយៈពេលពេញ១ឆ្នាំ ដោយក្នុង១ខែ ១៥មុឹនរៀល។

យុវសិស្ស រស់ រដ្ឋា បច្ចុប្បន្នរស់នៅជាមួយគ្រួសារ ក្នុងស្ថានភាពក្រីក្រ ហើយកំពុងបន្តការសិក្សានៅថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ដោយទោះជាមានបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ និងពីកាជើងទាំងសងខាងក៏ដោយ ក៏ប្អូននៅតែមិនបោះបង់ការសិក្សា ដើម្បីអនាគត។ ដោយមើលឃើញពីការតស៊ូនេះ ទើបលោក ជា ដែន បានជួយសម្រួលក្នុងការធ្វើដំណើរ ដោយបានទិញម៉ូតូអាគុយមួយគ្រឿងជូនប្អូនដើម្បីសម្រួលដល់ការធ្វើដំណើរ ផ្ដល់ជូនសម្ភាសរៈសិក្សា និងឧបត្ថម្ភថវិកាប្រចាំដល់ប្អូនផងដែរ៕