Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃម្នាក់ពីបទជួញដូរ និងចែកចាយគ្រឿងញៀនជិត ២.០០០គ្រាប់

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃម្នាក់ពីបទជួញដូរ និងចែកចាយគ្រឿងញៀនជិត ២.០០០គ្រាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលជាជនជាតិថឈមានឈ្មោះ ស៊ូ រ៉ាសាក់ ភេទប្រុស អាយុ២៦ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនប្រភេទគ្រាប់WYពណ៌ក្បឿង និងពណ៌បៃតងចំនួន១.៩៩១គ្រាប់ និងសម្ភារៈមួយចំនួនទៀតកាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចការ៉ាសាំងPPTស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់និងគ្រឿងញៀនជិត២.០០០គ្រាប់គ្រាប់ត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕