Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៤៥គ្រួសារ ក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ សាខាកាកបាទក្រហមខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៤៥គ្រួសារ មានជនចាស់ជរា ស្រ្ដីមេម៉ាយ ស្ដ្រីមានផ្ទៃពោះ ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សម្ភារៈសាខាផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ កន្ទេល១ ទឹកត្រី១យួរ មី ១កេស ឃីត១ និងថវិកាចំនួន ៥ម៉ឺនរៀល។

លោក ម៉ាង សុីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា បងប្អូនដែលមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីអោយកូនបងប្អូននៅពេលសម្រាលមកមានសុខភាពល្អ ខួរក្បាលឆ្លាតវៃរៀនពូកែទៅថ្ងៃមុខនឹងជួយសម្រួលជីវភាពបងប្អូនធូរស្បើយ។ ហើយលោកបានថ្លែងអរគុណដល់ក្រុមការងារកាកបាទក្រហមខេត្ត ស្រុក ឃុំ សង្កាត់ តែងតែចុះបំពេញការងារ មិនគិតអំពី យប់ ថ្ងៃ ឫភ្លៀងអ្វីឡើយ។

ឆ្លៀតឱកាសនេះដែរមន្ត្រីសាខា កាកបាទក្រហមកម្ពុជាខេត្ត បានផ្សព្វផ្សាយ ជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺអុតស្វា និងវិធីសាស្រ្តដើម្បីអោយសហគមន៍មានសុខភាពល្អ ហើយវិជ្ជាសង្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ដឹង និងវិធានការពារ សូមបងប្អូនថែសុខភាពអោយល្អប្រសើរ រស់នៅដោយប្រកាន់យកនូវអនាម័យល្អ៕