Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ផ្ទុះត្រង់ស្វូភ្លើងឆេះរាលដល់តូបលក់ដូរមួយកន្លែងទាំងស្រុក និងម៉ូតូ២គ្រឿង នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ តូបលក់ដូរមួយកន្លែង និងឆេះម៉ូតូ២គ្រឿង ត្រូវបានឆេះខ្ទេចទាំងស្រុក ដោយសារផ្ទុះត្រង់ស្វូភ្លើង រាលឆេះបន្ត កាលពិវេលាម៉ោងជាង១១ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីឆាបឆេះនេះបណ្តាលមកពីផ្ទុះឆេះត្រង់ស្វូអគ្គិសនី រួចរាលដាលឆេះតូបលក់ដូរគ្រឿងកំប៉ុងមួយកន្លែង ប៉ុនែ្តមិនរាលដាលទៅដល់កន្លែងផ្សេងនោះទេ។ ក្រោយពីទទួលបានដំណឹងអគ្គឺភ័យ មានឆាបឆេះនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យបង្ការពន្លត់អគ្គឺភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តពន្លត់អគ្គឺភ័យកងរាជអាវុធហត្ថខេត្ត បានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គឺភ័យជួយអន្តរាគមន៍ភ្លាមផងដែរ ដើម្បីទប់ស្កាត់មិនឲ្យមានការរាលដាលបន្តរទៀត។ ករណីនេះបណ្តាលឲ្យខូចខាតត្រង់ស្វូភ្លើងមួយគ្រឿង ខូចខាតតូបលក់ដូរមួយកន្លែងនិងសម្ភារៈទាំងស្រុង ខូចខាតម៉ូតូ២គ្រឿង និងស្ត្រីម្នាក់ដែលនៅក្នុងតូបលក់ដូរនោះរងរបួសជើង ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

ទោះជាយ៉ាងនេះក្តី ករណីនេះអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នឹងស្រាវជ្រាវបន្ថែមតាមនិតិវិធី រកពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានអគ្គិភយ័នេះ៕