Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អាវុហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានគ្រឿងញៀនមួយចំនួន បញ្ជូនទៅសាលដំបូងខេត្ត

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដកហូតបានគ្រឿងញៀនមួយចំនួន និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១.ឈ្មោះ ចៅ ផល្លី ហៅប៉េងប៉ោង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ និងទី២.ឈ្មោះ មឿង សេងហៀង ហៅកាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាមូលដ្ឋានការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង២ ត្រូវបានកម្លាំងឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី០៤ ខែកក្ដដា ខណៈកម្លាំងចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋដូចសព្វមួយដង ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ ឈរទំនងដូច កំពុងចង់ធ្វើសកម្មលិបលរនៅចំណុចកើតហេតុខាងលើ ក៏ចុះសួរនាំ ឆែកឃើញគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២៧កូនថង់កិប ទម្ងន់១០.៤៩ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ១ថង់កិប ស្មើនឹង ១៧គ្រាប់ ទម្ងន់ ២.២៩ក្រាម។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូញទៅកាន់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី៕