Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ ២គ្រឿង បានប្រគល់ជូនម្ចាស់វិញ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ រកឃើញម៉ូតូ២គ្រឿង ត្រូវប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី0៣ ខែកក្ដដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ នាង ឆាយ ហៅឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិបាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកមេបញ្ជាការបញ្ជាក់ថា៖ ជនសង្ស័យកាលពីថ្ងៃទី0១ ខែកក្ដដា ឆ្នាំ២០២៤ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ពីរនាក់ផ្សេងគ្នា អស់ចំនួនពីរគ្រោះង ១.គឺម៉ូតូរបស់ជនរងគ្រោះឈ្មោះ ចិត ម៉ៅ ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AL-0691 និងទី២.ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ពឿយ បូរឿន ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-8234។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់បន្ថែមថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹង បានដឹកនាំកម្លាំងស្រាវជ្រាវកំណាត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងពិនិត្យតេស្តឃើញមានជាប់សារធាតុញៀន។ ជនសង្ស័យសារភាពថា កាលពីថ្ងៃទី0១ ខែកក្ដដា ឆ្នាំ២០២៤ ពិតជាបានលួចម៉ូតូជនរងគ្រោះពិតមែន និងកសាងសំណុំរឿងបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្ត និងបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្ត៕