Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ បញ្ជាក់ថា មិនដែលចេញអាជ្ញាប័ណ្ណ ឱ្យធ្វើអាជីវកម្មរ៉ែថ្មនៅតំបន់ភ្នំឈើកាច់ទេ

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បាននិយាយថា ក្រសួងរ៉ែ និងថាមពល មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ដើម្បីឲ្យធ្វើអាជីវកម្មរ៉ែថ្ម នៅតំបន់ប្រវត្ដិសាស្ដ្រ ឈើកាច់បាភ្នំ ដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនោះទេ។

ទោះបីយ៉ាងណា  មន្រ្តីជាន់ខ្ពស់គ្រប់គ្រងធនធានរ៉ែ បាបញ្ជាក់ថា  ទីតាំងធ្វើ អាជីវកម្មថ្មភ្នំ ជាទីតាំងដាច់ដោយឡែកពីគ្នា មានចម្ងាយពីគ្នាប្រមាណ៣គីឡូ ម៉ែត្រ ស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ។

លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានលើកឡើងថា ៖«ក្រសួងរ៉ែ និងថាមពល មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ទៅក្នុងតំបន់ប្រវិត្ដសាស្ដ្រ ឈើកាច់បាភ្នំនោះទេ»។ លោក ថា តំបន់ប្រវត្ដិសាស្ដ្រ ឈើកាច់បាភ្នំនេះ ត្រូវបានចងក្រង តាមរយៈអនុក្រឹត្យ លេខ២២៤ ស្ដីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ ទីតាំងបេតិកភណ្ឌ វប្បធម៌ប្រវត្ដិសាស្ដ្រ នគរភ្នំឈើកាច់បាភ្នំ។ រីឯទីតាំងធ្វើ អាជីវកម្មថ្មភ្នំ ជាទីតាំងដាច់ដោយឡែកពីគ្នា មានចម្ងាយពីគ្នាប្រមាណ៣គីឡូ ម៉ែត្រ ស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ មិនដូចព័ត៌មាន ដែលលើកឡើងថា ការធ្វើអាជីវកម្មថ្មភ្នំ ស្ថិតនៅខាងក្រោយជាប់ភ្នំប្រវត្តិសាស្ត្រ ភ្នំបាភ្នំ នោះទេ ៕