Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំ ចំនួន ៥ ពី ស្រុកព្រៃ នប់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ កម្ពុជា នៅ ថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ ២០២៤ បាន ចេញ អនុក្រឹត្យ ស្ដី ពីការបង្កើត ក្រុង កំពង់សោម នៃ ខេត្ត ព្រះ សីហនុ ដោយកាត់យកឃុំចំនួន ៥ ពី ស្រុក ព្រៃ នប់ គឺ ឃុំ រាម ឃុំ បិតត្រាង ឃុំ អូរ ឧកញ៉ា ហេង ឃុំ បឹងតាព្រហ្ម និង ឃុំ អូរជ្រៅ ។

អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុង កំពង់សោម មានសង្កាត់ចំនួន ៥ គឺ សង្កាត់ រាម សង្កាត់ បិតត្រាំ ង សង្កាត់ អូរឧកញ៉ា ហេង សង្កាត់ បឹងតាព្រហ្ម និង សង្កាត់ អូរជ្រៅ ។ ទីតាំងរដ្ឋបាលក្រុង កំពង់សោម ត្រូវស្ថិតនៅក្នុង សង្កាត់ រាម ៕