Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ACU ឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ពាក់ពន្ធ័នឹងក្រុមគ្រូបោកលី សាម៉េត   ដួង ដារ៉ា 

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ក្រុមហ៊ុន រកស៊ីវាយថ្ម និងធ្វើផ្លូវ។

ទោះបីយ៉ាងណា  ប្រភពមិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។

ឧកញ៉ា អ៊ុត ធី ឈ្មូញរកស៊ីវាយថ្ម និងធ្វើផ្លូវ

សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីតុលាការកំពុងចាត់ការតាមនីតិវិធី  មិនទាន់ដឹងពីការសម្រេចយ៉ាងណានៅឡើយទេ។

សូមបញ្ជាក់ថា លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ។ ចំណែក លោកឧកញ៉ា អ៊ុត ធី ជាអ្នករកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕