Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ធ្លាយរឿង ផ្កាយបី សៅ សារឿន រំលោភយកដីព្រៃរដ្ឋភ្នំពោនជិត១០ហិកតា

oppo_0

ធ្លាយរឿង ផ្កាយបី សៅ សារឿន រំលោភយកដីព្រៃរដ្ឋភ្នំពោនជិត១០ហិកតា
ខេត្តកែប៖ លោកផ្កាយបី សៅ សារឿន មិនត្រឹមតែរំលោភយកដីបុរសចំណាស់វ័យ៨០ឆ្នាំ ដែលមានប្លង់រឹង ប៉ុណ្ណោះទេ ថែមទាំងរំលោភយកដីព្រៃរបស់រដ្ឋនៅចំណុចភ្នំពោន ចំណុចភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចំនួនជិត១០ហិកតា ថែមទៀតផង។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរច្បាប់ថតចម្លង ដែលអ្នកសារព័ត៌មានទទួលបានតាមរយៈមន្រ្តីសាលាខេត្តកែប បានហាមឃាត់មិនឲ្យលោកផ្កាយបី សៅ សារឿន មិនឲ្យបន្តសាងសង់លើដីដែលលោកផ្កាយបី ដែលរំលោភយកជិត១០ហិកតា នោះឡើយ។

យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានឲ្យដឹងថា អាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្រ្តីជំនាញ ការិយាល័យ សូរិយោដី និងរដ្ឋបាលព្រៃឈើ បានចុះកំណត់ព្រំដីរបស់លោកផ្កាយបី សៅ សារឿន នៅចំណុចភ្នំពោន រកឃើញថា ដីព្រៃរដ្ឋនៅចំណុចភ្នំពោនចំនួនប្រមាណ១០ហិកតា ត្រូវបានលោកផ្កាយបីរំលោភយក។
នេះជាសេចក្តីជូនដំណឹងរបស់សាលាស្រុកដំណាក់ចង្អើរ ដែលផ្អាកការសាងសង់សំណង់នានា ដែលសាងសង់រំលោភយកដីព្រៃរបស់រដ្ឋនៅចំណុចភ្នំពោន ដែលមានខ្លឹមសារដូចខាងក្រោម៖
(អានលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ )


ទោះបីជា រកឃើញលោកផ្កាយបី សៅ សារឿន រំលោភយកដីព្រៃរបស់រដ្ឋជិត១០ហិកតា ក៏ដោយក៏អាជ្ញាធរមិនទាន់ចាត់វិធានការណ៍ផ្លូវច្បាប់ឬយ៉ាងណានៅឡើយ?.