Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

សិក្ខាសាលាការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជនត្រៀមចូលឧត្តមសិក្សា

សិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជនហៅកាត់(ក.ជ.យ) និងបានការចូលរួមពី លោក លោកស្រី អគ្គលេខាធិការ​រង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន(ក.ជ.យ) តំណាង​ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប លោក ប្រធានមជ្ឈមណ្ឌលការងារខេត្ត លោកវាគ្មិន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

សិក្ខាសាលានាពេលនេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដល់យុវជនជាពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគេអាចកំណត់បានច្បាស់លាស់អំពីផែនការក្នុងការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ។

លោកស្រី ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.យ មានប្រសាសន៍ថា៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព វាជាភារកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសស្ថាប័នទទួលបន្ទុកការងារយុវជន ក្នុងការបណ្តុះបណ្តាលយុវជនយើងឱ្យមានសមត្ថភាពជំនាញច្បាស់លាស់ ដើម្បីបំពេញតម្រូវការតាមការវិវត្តនៃសាកលភាវូបនីយកម្ម ។

ក្នុងបរិបទដែលសាកលលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់លើផលិតកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ គឺត្រូវទាមទារអោយមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ភាពជាអ្នកដឹកនាំ ចំណេះដឹងភាសា និងលើកកម្ពស់យុវជន ដែលមានជំនាញផ្នែកបច្ចេកទេស និងឌីជីថល ដែលជាជំនាញមានតម្រូវការចាំបាច់សម្រាប់បរិបទបច្ចុប្បន្ន ដោយសារពិភពលោកនាពេលនេះត្រូវបានឈានដល់យុគសម័យឧស្សាហកម្ម៤.០ ដែលធ្វើអ្វីៗស្ទើរតែទាំងអស់ ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើន និងគ្រប់គ្រងការងារឱ្យប្រសិទ្ធភាព។

លោកស្រីសង្ឃឹមថា សិក្ខាសាលានេះ និងផ្តល់នូវចំណេះដឹងថ្មីៗ ដែលសុទ្ធជាមេរៀន និងព័ត៌មានល្អៗសម្រាប់ជាជំនួយដល់ការសិក្សារបស់ប្អូនៗនាពេលបច្ចុប្បន្ន និងមានប្រយោជន៍សម្រាប់ប្អូនៗឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ មានការងារធ្វើល្អ មានស្មារតីស្រលាញ់ជាតិ មានការទទួលខុសត្រូវ ដើម្បីចូលរួមអភិវឌ្ឍប្រទេសរបស់យើងអោយកាន់តែរីកចម្រើន។

អត្ថបទ​៖​ លោក​ ហាន​ ឆន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប