Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ពលរដ្ឋ២២គ្រួសារនៅស្រុកស្ទឹងហាវ ស្នើសុំអាជ្ញាធរខេត្តព្រះសីហនុ អន្តរាគមន៍បើកផ្លូវ ដោយសារមេការរបស់ឧកញ៉ាគិត ម៉េង សាងសង់របងបិទផ្លូវចូលំនៅដ្ឋានរបស់ពួកគាត់

ខេត្តព្រះសីហនុ៖ តំណាងពលរដ្ឋ២២គ្រួសារនៅស្រុកស្ទឹងហាវ បានដាក់ពាក្យស្នើសុំទៅអភិបាលខេត្តព្រះសីហនុ អន្តរាគមន៍បើកផ្លូវចូលលំនៅដ្ឋានរបស់ពួកគាត់ ដោយសារបុរសម្នាក់ដែលគេស្គាល់ថាមេការរបស់ឧកញ៉ាគិត ម៉េង បាននាំក្រុមជាងសាងសង់របងបិទផ្លូវដើរដែលពួកគាត់ធ្លាប់ធ្វើដំណើរចេញចូលលំនៅដ្ឋានរបស់ពួកគាត់ជាច្រើនឆ្នាំមកហើយ។

តំណាងប្រជាពលរដ្ឋទាំង២២គ្រួសារ នៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអភិបាលខេត្តព្រះសីហនុ តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មកម្ល៉េះ ប៉ុន្តែរហូតដល់ថ្ងៃទី៥ ខែកញ្ញានេះ ក្រុមជាងដែលមេការរបស់ឧកញ៉ាគិត ម៉េង នៅតែបន្តសាងសង់នៅឡើយ។
តំណាងប្រជាពលរដ្ឋបានិយាយទៀតថា មិនត្រឹមតែមិនទាន់ឃើញអាជ្ញាធរខេត្តអន្តាគមន៍ការសាងសង់របងបិទផ្លូវនោះទេ ថែមទាំងពួកគាត់លឺតៗគ្នាថា លោកមេភូមិ ដែលជ្រោមជ្រែងប្រជាពលរដ្ឋទាមទារសុំកុំឲ្យបិទផ្លួវចូលលំនៅដ្ឋានរបស់ពួកគាត់ ត្រូវលោកអភិបាលស្រុកស្ទឹងហាវ ធ្វើការស្តីបន្ទោសថែមទៀតផង។

មិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោកអភិបាលស្រុកស្ទឹងហាវបាននៅឡើយ៕