Connect with us

Hi, what are you looking for?

Mekong News

អន្តរជាតិ

នាយកប្រតិបត្តិ Telegram លោក Pavel Durov ត្រូវបានដោះលែងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនៅប្រទេសបារាំងជាមួយនឹងប្រាក់ធានាចំនួន 5 លានអឺរ៉ូ

អន្តរជាតិ៖  Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិនៃប Telegram ត្រូវបានដោះលែងក្រៅឃុំដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ជាមួយបង់ប្រាក់ធានាចំនួន 5 លានអឺរ៉ូ ដោយរាយការណ៍ទៅប៉ូលីសពីរដងក្នុងមួយសប្តាហ៍ និងមិនចាកចេញពីទឹកដីបារាំង។ នេះបើតាមប្រភព Reuters។

 

សេចក្តីសម្រេចរបស់តុលាការត្រូវបានចេញរយៈពេលបួនថ្ងៃបន្ទាប់ពី Durov  មហាសេដ្ឋី ជនជាតិរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្បែរទីក្រុងប៉ារីស។

 

លោកPavel Durov  ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការនៅក្នុងប្រទេសបារាំងមិនមានន័យថា មានកំហុស ឬចាំបាច់នាំឱ្យមានការកាត់ក្តីនោះទេ ប៉ុន្តែ បង្ហាញថាចៅក្រមចាត់ទុកថាមានហេតុផលគ្រប់គ្រាន់ដើម្បីបន្តការស៊ើបអង្កេត។

 

ការស៊ើបអង្កេតអាចបន្តអស់ជាច្រើនឆ្នាំ មុនពេលទៅកាត់ក្តី ឬត្រូវបានទុកចោល៕