Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

USAIDប្រារព្ធសាទរការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍនាទិវាអន្តរជាតិសម្រាប់យុវជន

ភ្ងភ្នំពេញ​:​ តាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជាប្រារព្ធសាទរការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍនាទិវាអន្តរជាតិសម្រាប់យុវជន។

 

ប្រធានបទនៃព្រឹត្តិការណ៍ “ពីការចុចឆ្ពោះទៅកាន់វឌ្ឍនភាព៖ គន្លងឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” បានប្រមូលផ្តុំយុវជនជាង ២៥០នាក់ មកពីអង្គការក្នុងស្រុក ក្នុងគោលបំណងបង្ហាញពីរបៀបដែលយុវជនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសហគមន៍របស់ពួកគេ។

យុវជនកម្ពុជាបានបង្កើនគំនិត និងទេពកោសល្យឌីជីថលរបស់ពួកគេនៅ ក្នុងព្រឹត្តិការណ៍របស់គម្រោង USAID Advancing Youth Leadership (AYL) ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន។

អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងា រសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្ តិការណ៍នេះថា “ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជាជាងមួយឆ្នាំកន្លះហើយ ហើយបានធ្វើដំណើរទៅខេត្តមួយចំនួន និងបានជួបយុវជនជាច្រើននាក់” ។ “ខ្ញុំត្រូវតែនិយាយថា ការដែលបានជួបយុវជនកាន់តែច្រើននាក់ ខ្ញុំកាន់តែស្ងើចសរសើរចំពោះភាពប៉ិនប្រសប់ ធនធាន និងស្មារតីរួមដែលបង្ហាញដោយយុវជនកម្ពុជា”។

ព្រឹត្តិការណ៍នេះបានបង្ហាញពីការពិភាក្សារបស់ក្រុមយុវជនអំពីឱកាស និងបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថលក្នុងសកម្មភាពអភិវឌ្ឍន៍។ ព្រឹត្តិការណ៍៍នេះក៏មានវគ្គបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត ដែលរួមមានទាំងវិធីដើម្បីចៀសវាងឧក្រិដ្ឋកម្ម និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។

វាគ្មិនវ័យក្មេងម្នាក់ឈ្មោះ ធឿន ធី ជាយុវជនជនជាតិដើមភាគតិចតំណាងឱ្យសហគមន៍កួយបានចែករំលែកបទពិសោធរបស់គាត់ក្នុងការផ្តល់ការបណ្តុះបណ្តាលផ្នែកឌីជីថលដល់យុវជនកួយដទៃទៀត និងការបង្កើតគេហទំព័រដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងវប្បធម៌របស់គាត់តាមប្រព័ន្ធអ៊ីនធឺ ណិត។ ប៊ុនថា សុមាវត្តី យុវជនម្នាក់មកពីទីក្រុងភ្នំពេញ បានធ្វើបទបង្ហាញអំពីគម្រោងសហគមន៍ដឹកនាំដោយយុវជនមានឈ្មោះ ថា Tech Box ដែលគម្រោងនេះមានគោលបំណងគាំទ្រដល់សិស្សានុសិស្សវិទ្យាល័យអាចពិចារណាជម្រើសនៃជំនាញសិក្សានៅសាកលវិទ្យាល័យ។

អានសេចក្តីប្រកាសព័ត៌មានលម្អិតនៅតំណ (ភាសាខ្មែរ)៖​ 🔗 https://ow.ly/PofV50SXkyq​
(ភាសាអង់គ្លេស)៖ 🔗 https://ow.ly/91SC50SXkC2