Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

កម្ពុជា-ចិន បើកដំណើរការច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍

សៀមរាប៖ ក្នុងគោលបំណងបង្កើននូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា និងបង្រួបបង្រួមនូវសមិទ្ធផលនៃកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ច្រករបៀងវប្បធម៌កម្ពុជា-ចិន ត្រូវបានបើកសម្ពោធជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី៦ ខែសីហានេះ។

ការបើកសម្ពោធនេះ រៀបចំដោយក្រសួងព័ត៌មានកម្ពុជា ការិយាល័យព័ត៌មាននៃសាលារដ្ឋបាលប្រជាជនខេត្តយូណាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត អនុវត្តដោយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មអាកាសចរណ៍ខេត្តយុនណាន គ្រុប ឯ.ក។

ច្រករបៀងវប្បធម៌ កម្ពុជា-ចិន ត្រូវបានរៀបចំឡើងសម្រាប់អ្នកដំណើរអន្តរជាតិ រួមមានពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងចិន ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត ស្របទៅនឹងការដាក់ចេញ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”។ ច្រករបៀងវប្បធម៌នេះ មានដាក់តាំងរូបថតដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលសុទ្ធសឹងជាបេតិកភណ្ឌវប្បធម៌ អរូបីរបស់ ប្រទេសកម្ពុជា និងខេត្តយូណាន ប្រទេសចិន។ ក្រៅពីការតាំងរូបថតដ៏ប្រណីតនេះ ក្នុងឱកាសនោះ ក៏មានការសម្ដែងសិល្បៈរួមគ្នា រវាងប្រទេសទាំងពីរ ដែលបានទាញចំណាប់អារម្មណ៍របស់អ្នកដំណើរជាច្រើន មើលការសម្ដែងនេះ អំឡុងពេលកំពុងរង់ចាំឡើងយន្តហោះ។

ការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពនូវកុងសង់ស៊ីស រវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះរួមមាន ១.ការដាក់ចេញនូវ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ២.ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ»។ ដោយឡែក ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិនចំនួន ០២លើក កន្លងមក ភាគីទាំងពីរ ក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕