Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

នគរបាលខេត្តកំពង់ស្ពឺ ឆ្មក់ចូលបង្រ្កាប និងរំដោះនារីដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេមួយកន្លែងយីហោ “បុប្ផាថ្មី” ក្នុងស្រុកសំរោងទង

កំពង់ស្ពឺ៖ កំលាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការសហការជាមួយអាជ្ញាធរ និងកម្លាំងជំនាញ បានបេីកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ “បុប្ផាថ្មី” ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចរកឃេីញថាពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុអោយចូលមកបម្រេីការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និងអាចមានការសង្ស័យលួចអនុញ្ញាតអោយផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ។ ក្នុងនោះសមត្ថកិច្ចបានរកឃេីញអ្នកពាក់ព័ន្ធ៥នាក់ ដែលអាចមានការពាក់ព័ន្ធបេីកទីតាំងខាងលេី។

បច្ចប្បន្នកំលាំងសមត្ថកិច្ចនគរបាលបានកំពុងដំណេីរការនីតិវិធីសាកសួរលេីបុគ្គលសង្ស័យទាំង៥ ក្នុងការរកឱ្យឃេីញអ្នកទទួលខុសត្រូវនិងបន្ដចំណាត់ការដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕