Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

សិស្សសាលា ៣នាក់ បើកម៉ូតូរអិលដួលមុខរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវរថយន្តកិនស្លាប់ម្នាក់ ២នាក់រងរបួស

បន្ទាយមានជ័យ៖ សិស្សសាលា ៣នាក់ បើកម៉ូតូរអិលដួលមុខរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវបុកនិងកិនស្លាប់ម្នាក់ របួសស្រាល២នាក់ ដែលកើតឡើងនៅល្ងាចថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ ស្ថិតភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍ប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជន៣នាក់ជាសិស្សសាលាបានជិះម៉ូតូម៉ាក់ស្កូពីពាក់ផ្លាកលេខបន្ទាយមានជ័យ1AA-4604 បើកបរតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតមកលិចហើយឡើងវ៉ារថយន្តម៉ាក់ក្រឡុកស៊ីម៉ងត៍ ពាក់ផ្លាកលេខបន្ទាយមានជ័យ5A-0039ដែលបើកបរស្របទិសគ្នាហើយម៉ូតូរអិលភក់ដួលត្រូវបានរថយន្តមកពីក្រោយបុកហើយកិនចំក្បាលស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសស្រាល។

ក្រោយភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានមកដល់ពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះចរាចរណ៍កើតឡើងដោយយុវជន៣នាក់ជាសិស្សសាលាដែលមានអាយុ១៥ទៅ១៦ឆ្នាំបានជិះម៉ូតូត្រឡប់ពីសាលាមកផ្ទះហើយបើកបរម៉ូតូឡើងវ៉ារថយន្តក្រឡុកស៊ីម៉ងត៍បណ្តាលរអិលដួលត្រូវបានរថយន្តមកពីក្រោយបុកហើយកិនស្លាប់ម្នាក់នៅនឹងកន្លែង និង២នាក់ទៀតរបួស ស្រាលនិងខូចខាតម៉ូតូអ្នកបើកបររថយន្តគេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា៖ ក្រោយពិនិត្យវាស់វែងហើយជនរងគ្រោះដែលស្លាប់ប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ចំណែក រថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍៕