Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ពលរដ្ឋចោទប្រកាន់នាយប៉ុស្តិ៍នគរបាលសង្កាត់៣ ប្រេីអំពេីហឹង្សា​ ធ្វេីទារុណកម្ម​ វាយដំ​ទាត់ធាក់មកលេីខ្លួន និងគំរាមបាញ់បំបែកក្បាលសម្លាប់ចោលទៀត

​ ​ ​

ខេត្តព្រះសីហនុ÷ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ លោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត បានរងពាក្យបណ្ដឹងពីយុវជនម្នាក់ ឈ្មោះ រ័ត្ន គន្ធី មានទីលំនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថាលោកនាយប៉ុស្តិ៍សង្កាត់៣អាងអំណាចហ៊ានប្រេីអំពេីហឹង្សា​ ធ្វេីទារុណកម្ម​ វាយដំ​ ទាត់ធាក់មកលេីខ្លួន រហូតដល់ជាំថ្លើម ជាំសួត និងរបួសកន្លែងផ្សេងៗ ព្រមទាំងគំរាម

យកកាំភ្លើងបាញ់បំបែកក្បាលខ្លួនសម្លាប់ចោលថែមទៀតផង ។

VID_20240801_154147_621.mp4

ជុំវិញបញ្ហាប្រេីអំពេីហឹង្សា​ និងគំរាមសម្លាប់ យុវជន រ័ត្ន គន្ធី បានកើតទុក្ខមិនសុខចិត្ត រហូតឈានដាក់បណ្ដឹងទៅកាន់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះ និង ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងបទប្រើហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស, គំរាមកំហែងថា នឹងសម្លាប់ ជេរប្រមាថជាសាធារណៈ និងបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ។

 

យោងតាមអត្ថន័យក្នុងពាក្យបណ្ដឹងយុវជន រ័ត្ន គន្ធី បានរៀបរាប់ថា  កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទីយប់ ខ្ញុំបាទបានត្រឡប់មកពីរត់ Pass App មកដល់ មុខផ្ទះខ្ញុំបាទ ហើយ Pass App របស់ខ្ញុំក៏រលត់មុខផ្ទះរបស់ខ្ញុំ បន្ទាប់មកខ្ញុំក៏រុញ Pass App ឆេះវិញ ហើយក៏ រោទិ៍ហ្គារPass App បន្តិច ដោយសារ Pass App របស់ខ្ញុំឈ្លក់ៗ ពេលនោះស្រាប់តែ មានឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ មានតួនាទីជាមេប៉ុស្តិ៍នគរបាលសង្កាត់៣ នៃ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាអ្នកជិតខាងរបស់ខ្ញុំ បានមកជេរប្រមាថខ្ញុំ បាទ ដោយប្រើពាក្យថា កូនអារ័ត្នតឿ និងជេរឪពុកខ្ញុំថែមទៀត បន្ទាប់មកខ្ញុំបានប្រើពាក្យតបតជាមួយ ឈ្មោះ អ៊ុក ផាន់ណារ៉េតវិញ ។ ភ្លាមនោះស្រាប់តែឈ្មោះ អ៊ុក ផាន់ណារ៉េត ដែលមានតួនាទីជាមេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ បានស្រែកគម្រាមបាញ់បំបែកក្បាលសម្លាប់ខ្ញុំបាទ ម្តងហើយម្តងទៀត ដោយ ពេលនោះឈ្មោះ អ៊ុក ផាន់ណារ៉េត បានឈរកាន់កាំភ្លើងជាប់ខ្លួននៅមុខផ្ទះរបស់គាត់។ ពេលនោះខ្ញុំក៏យក កាំបិតនៅមុខផ្ទះខ្ញុំទុក សម្រាប់ការពារខ្លួនដែរ ដោយខ្ញុំឈរនៅពីមុខផ្ទះរបស់ខ្ញុំ។ បន្ទាប់មកឈ្មោះ អ៊ុក ផាន់ណារ៉េត បានទូរស័ព្ទ ហៅបក្សពួកចំនួន០៤នាក់ ភេទប្រុស ជិះម៉ូតូ២គ្រឿង ស្លៀកពាក់ស៊ីវិល មកដល់ ឈប់នៅមុខផ្ទះរបស់ មេប៉ុស្តិ៍ឈ្មោះ អ៊ុក ផាន់ណារ៉េត រួចពួកគាត់ចុះពីលើម៉ូតូដើរសំដៅមករកខ្ញុំរួច និយាយថា សុទ្ធតែបងប្អូន យើងទេ រួចចាប់យកកាំបិតពីដៃរបស់ខ្ញុំ ហើយបានចាប់វ៉ៃខ្នោះដៃខ្ញុំទាំងពីរទៅ ក្រោយ រួចទះ២កំផ្លោង និងវាយខ្ញុំ ៣ ដងកាំបិត ពេលនោះមានអ្នកជិតខាងស្រែកថា បងវាយវាខ្លាំងម្លេស បើដាក់ខ្នោះហើយ ហើយពួកគេក៏បានបណ្តើរខ្ញុំទៅរកម៉ូតូពួកគេ។ បន្ទាប់មកបក្សពួកឈ្មោះ អ៊ុក ផាន់ណា រ៉េត ក៏បានដឹកខ្ញុំបាទទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ពេលខ្ញុំទៅដល់ប៉ុស្តិ៍នគរបាលសង្កាត់៣ ពួកគាត់ ប្រាប់ឱ្យខ្ញុំអង្គុយលើកៅអី ពេលនោះមេប៉ុស្តិ៍ឈ្មោះ អ៊ុក ផាន់ណារ៉េត ស្រែកបញ្ជាឱ្យខ្ញុំ ចុះមកអង្គុយលើសាបខាងក្រោមវិញទាំងដៃទាំងពីរជាប់ខ្នោះទៅក្រោយ រួចឈ្មោះ អ៊ុក ផាន់ណារ៉េត បានទាត់ធាក់ខ្ញុំចំៗ ឆ្អឹងជំនីសងខាង និងធ្វើទារុណ្ឌកម្មខ្ញុំ ស្ទើតែសន្លប់បាត់ស្មារតីម្ដងៗ រួច ឈ្មោះ អ៊ុក ផាន់ណារ៉េត និងបក្ស ពួក ក៏បានដាស់ឱ្យខ្ញុំដឹងខ្លួនវិញ បន្ទាប់មកឈ្មោះ អ៊ុក ផាន់ណារ៉េត និង បក្សពួក បានវាយធ្វើទារុណកម្មខ្ញុំ យ៉ាងខ្លាំង ដោយទាត់ធាក់ខ្ញុំចំកន្លែងដដែលថែមហើយទៀតៗ។ បន្ទាប់ពី វាយធ្វើទារុណកម្មខ្ញុំបាទ រួច ឈ្មោះ អ៊ុក ផាន់ណារ៉េត បាននិយាយថា ហ្នឹងយប់នេះ បើគ្មានអ្នកមកធានា អញមិនលេងហែងទេ។ បន្ទាប់មកទៀតពួកគាត់បានឱ្យខ្ញុំនោម ដើម្បីយកទឹកនោមទៅពិនិត្យរកសារ ធាតុញៀន លទ្ធផលអវិជ្ជមា ន។ ក្រោយមកពួកគាត់ក៏បានបញ្ជូនខ្ញុំទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ លុះពេលខ្ញុំទៅដល់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប៉ូលីសក៏ចាប់វាស់កម្ពស់ និងថតរូបខ្ញុំ ខ្ញុំក៏សួរថា បើខ្ញុំមិនមាន កំហុសអាចលុបរូបខ្ញុំចេញបានឬអត់? កុំបង្ហោះក្នុងបណ្តាញសង្គម។ ពេលនោះគាត់ឆ្លើយថា មិនអីទេ រួច ប្រាប់ឱ្យខ្ញុំអង្គុយលើកៅអី មួយសន្ទុះក្រោយមក គាត់ក៏ឱ្យខ្ញុំនោម ម្តងទៀត ដើម្បីយកទឹកនោមទៅពិនិត្យ រកសារធាតុញៀន លើកទី២ ជាលទ្ធផល អវិជ្ជមានដដែល រួចហើយគាត់ក៏ដោះលែងឱ្យខ្ញុំបានត្រឡប់ទៅ ផ្ទះ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយមេប៉ុស្តិ៍ និងអធិការរងក្រុងផ្តាំផ្ញើម្តាយខ្ញុំថា កុំប្តឹងផ្តល់ខ្ញុំអី ចប់គ្នាត្រឹម ហ្នឹងចុះ យើងអ្នកជិតខាងនិងគ្នាទេ។ លុះព្រឹកឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ខ្ញុំក៏ប្រញាប់ទៅពិនិត្យស្ថានភាពរបួសនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ លទ្ធផល គឺជាំថ្លើម ជាំសួត និងរបួសកន្លែងផ្សេងៗ ទៀត។ មកដល់បច្ចុប្បន្ន នេះ ខ្ញុំនៅមានការចុកចាប់ និងឈឺរបួសរហូត ដោយមិនមានការធូរស្បើយឡើយ ។

មិនទាន់សុំការបំភ្លឺពីលោកនាយនគរបាលប៉ុស្តិ៍សង្កាត់៣ ក្រុងព្រះសីហនុ  បាននៅឡើយ៕