Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាសមាជិកនៃវេទិកាទីក្រុងឆ្លាតវៃ ដើម្បីធ្វើជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត។ អភិបាលរងខេត្តសៀមរាប លោកយុន លីនណេ បានជម្រុញបែបនេះនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពីគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

លោកយុន លីនណេ បានលើកឡើងថា កន្លងមកគម្រោងទីក្រុងសៀមរាប ឆ្លាតវៃបានទទួលការចូលរួមពីផ្នែកពាក់ព័ន្ធមួយចំនួនរួចមកហើយ ប៉ុន្តែការចូលរួមបន្ថែមពីគ្រប់ភាគី ជាការសំខាន់បំផុត ព្រោះវាបានចូលរួមលើកកម្ពស់នូវកិច្ចសហការរវាងសហគមន៍ វិស័យឯកជន វិស័យសិក្សាធិការ និងវិស័យរដ្ឋបាល។ ម្យ៉ាងទៀតការចូលរួមនេះ ក៏នឹងទទួលបានធាតុចូលនានា ដើម្បីងាយស្រួលនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ក្រុងសៀមរាប ជាក្រុងមួយក្នុងចំណោមក្រុង៣របស់កម្ពុជា ដែលត្រូវបានដាក់ជាទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០២៨។ ដើម្បីក្លាតជាទីក្រុងឆ្លាតវៃនេះ អាជ្ញាខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាបនៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាស្វែងរកបញ្ហាប្រឈម និងបានរៀបចំជាផែនទីបង្ហាញផ្លូវ «សៀមរាបឆ្លាតវៃ»។

លើសពីនេះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ក៏បានសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលខេត្ត ក្នុងការដាក់ឲ្យអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៦ ក្នុងក្រុងសៀមរាប ដែលក្នុងនោះគម្រោងមួយចំនួនបានបញ្ចប់ ហើយគម្រោងមួយចំនួនទៀត បាននឹងកំពុងអនុវត្ត និងដំណើរការស្របតាមផែនការរបស់គម្រោង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបានដាក់ដំណើរការ សាកល្បងលើគម្រោង ២ទៀត នោះគឺទី ១.ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ និងទី ២.ការអភិវឌ្ឍប្រព័ន្ធថ្នាលទិន្នន័យ(Data platform) ៕